You are currently viewing កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្ក្រាបការទន្ទ្រានយកដីរដ្ឋ

កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្ក្រាបការទន្ទ្រានយកដីរដ្ឋ

ពោធិ៍សាត់៖ ពីថ្ងៃទី១៥-១៨ ខែធ្នូ ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្រ្កាបបទល្មើសធនធានធម្មជាតិ ដឹកនាំដោយឯកឧត្តម ចេង ឡៃ អភិបាលរងខេត្ត ចុះង្ក្រាបបទល្មើសកាប់ទន្រ្ទានព្រៃយកដីរដ្ឋធ្វើជាកម្មសិទ្ធនៅ ភូមិឈើទាលជ្រុំ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់បានពិនិត្យកន្លែងកាប់រានថ្មីខុសច្បាប់ ចំនួន៤៥០ហិកតា បានធ្វើកិច្ចសន្យារុះរើនិងចាកចេញពីព្រៃចំនួន ៨០គ្រួសារ, បំផ្លាញដំណាំចេក១២០ដើម, ដកហូតកាំភ្លើងស្នប់០១ដើម, ដកហូតរណាយន្តបាន ០៧គ្រឿង, រុះរើខ្ទមសង់ខុសច្បាប់ចំនួន៥, ដុតបំផ្លាញឈើត្រៀមសង់ខ្ទម ជាង៥ម៉ែត្រគូប, បោះផ្លាកហាមឃាត់ការកាប់រានព្រៃឈើខុសច្បាប់បានចំនួន ១៨ផ្លាក វត្ថុតាងប្រគល់ឲ្យបរិស្ថានដើម្បីចាត់ការបន្ត។