ភ្នំពេញ៖ នៅថ្ងៃចន្ទទី២១ ខែធ្នូ ធ្នាំ២០២០ ការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៩១២ ក១ដ.ច.ន ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ របស់លោក ហុក ពៅ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ពីបទ “ប៉ុនប៉ងឃាតកម្មគិតទុកជាមុន” បង្គាប់ចាប់ឃាត់ខ្លួនឈ្មោះ វ៉េង សុខុម ភេទប្រុស អាយុ៣៦ឆ្នាំ ទីនៅបច្ចុប្បន្ន ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
បច្ចុប្បន្នកំពុងអនុវត្តតាមនីតិវិធី បញ្ជូនជនត្រូវចោទទៅ សាលាដំបូងរាជធានីភ្នំពេញ។