បាត់ដំបងៈ ការបង្ក្រាបភាពអវិជ្ជមានដែលនាំអោយមានភាពអសន្តិសុខដល់សង្គម គឺជាតួនាទីរបស់កងរាជអាវុធហត្ថ ជាក់ស្តែងនៅវេលាម៉ោង១៥ និង០០នាទី ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាត់ដំបង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ពាក់ព័ន្ធករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន ស្ថិតនៅចំណុចភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ។
បើតាមសំដីភ្នាក់ងារ GRK News បានឱ្យដឹងថា ជនសង្ស័យទាំង០៥នាក់នោះ គឺត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងបាត់ដំបង កំណត់មុខសញ្ញាជាយូរមកហើយ លុះដល់ថ្ងៃកើតហេតុ ទើបកម្លាំងកងរាជអាវុធហត្ថមានឱកាសក្នុងការឃាត់ខ្លួន ស្របពេលពួកគេកំពុង ចែកចាយគ្រឿងញៀន នៅចំណុចខាងលើ។
ភ្នាក់ងារដដែលបានប្រាប់ថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួននោះមានឈ្មោះ ៈ
០១. វ៉ា វ៉ាត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ រំចេក៤ សង្កាត់រតនះ ក្រុង បាត់ដំបង ខេត្តបាត់ដំបង (ជាម្ចាស់គ្រឿងញៀន )
០២. សេង ស្រីលី ភេទស្រី អាយុ១៩ ឆ្នាំ មុខរបរបុគ្គលិកខារ៉ាអូខេ ទីលំនៅភូមិ ចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង
០៣. ផុន ផល្លី ភេទស្រី អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិចំការឬស្សី សង្កាត់ ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង
០៤. ផុន ផល្លីស ភេទស្រី អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិចំការឬស្សី សង្កាត់ ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង
០៥. សំ ចន្ឋី ភេទស្រី អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិរំចេក៤ សង្កាត់រតនះ ក្រុង បាត់ដំបង ខេត្តបាត់ដំបង។
ភ្នាក់ងារដដែលបានបន្តប្រាប់ថា កម្លាំងបានចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០៦កញ្ចប់ ដែលមានទម្ងន់ ១.២៩ក្រាម
០២.ទូរស័ព្ទដៃចំនួន ០២គ្រឿង។
ជនសង្ស័យ និងវត្ថុតាង ត្រូវកម្លាំងកងរាជអាវុធហត្ថក្រុងបាត់ដំបង កំពុងសាកសួរបក្ខពួកបន្ថែម និងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។