You are currently viewing ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជេីញត្រួតពិនិត្យចំនួនទ័ព មធ្យោបាយគ្រឿងបំពាក់

ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជេីញត្រួតពិនិត្យចំនួនទ័ព មធ្យោបាយគ្រឿងបំពាក់

ស្ទឹងត្រែង​៖ ព្រឹកថ្ងៃព្រហស្បតិ៍​ ទី២៤ ខែធ្នូ ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានប្រជុំត្រួតពិនិត្យចំនួនទ័ព មធ្យោបាយគ្រឿងបំពាក់ យោធបរិក្ខា ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។