ភ្នំពេញ៖ លោក ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ នាយរងសេនាធិការ និងជា នាយការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពង្រឹងការងារជំនាញហិរញ្ញវត្ថុ និងបើកប្រាក់បៀវត្សរ៍-ចំណាយផ្សេងៗ ប្រចាំខែធ្នូ ឆ្នាំ២០២០ ទិសដៅខែមករា ឆ្នាំ២០២១។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅការិយាល័យហិរញ្ញវត្ថុ អគារសេនាធិការដ្ឋានជាន់ទី២ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២០។ ដោយមានការចូលរួមពីសំណាក់នាយរងការិយាល័យ, នាយផ្នែក, ជំនួយការចំណុះការិយាល័យ, ខុទ្ទកាល័យ, នាយការិយាល័យហិរញ្ញវត្ថុរាជធានី-ខេត្ត, វិទ្យាស្ថានកំបូល មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ កងអន្តរាគមន៍ និង នាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។