បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី ស៊ុន សម្បត្តិ មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានចុះសាកសួរសុខទុក្ខ និងនាំយកថវិកាចំនួន១៩,៩៥០,០០០ (ដប់ប្រាំបួនលាន ប្រាំបួនសែន ប្រាំម៉ឺនរៀល) ជូនដល់គ្រួសារលោក អនុសេនីយ៍ទោ យឿង សំអឿន ជំនួយការការិយាល័យបទល្មើសយោធា កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដែលរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ ក្នុងពេលបំពេញភារកិច្ច។ បច្ចុប្បន្ន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យយោធភូមិភាគទី៥ (ព២) ខេត្តដំបង។