You are currently viewing កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ

កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ

កំពង់ឆ្នាំង៖ នៅវេលាម៉ោង ០៩:៣០ នាទី ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចព្រែកឆ្តោរ ស្ថិតក្នុងភូមិព្រែកឆ្តោរ ឃុំកំពង់អុស ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក ដឹកនាំដោយលោក អនុសេនីយ៍ឯក គង្គ សាវឿន មេបញ្ជាការស្រុក បានចុះសហការជាមួយកម្លាំងចម្រុះចុះបង្ក្រាបបទល្មើសនេសាទ ដោយបានចាប់យករបាំងស្បៃមុងប្រវែង ៥០០ ម៉ែត្រ, លូស្បៃមុងចំនួន ១៥ មាត់, បង្គោលចម្រុះចំនួន ៣០០ ដើម និងកូនត្រីចម្រុះចំនួន ៥០ គីឡូក្រាម។
បច្ចុប្បន្នសម្ភារៈល្មើសដុតបំផ្លាញចោលនៅហ្នឹងកន្លែង ចំណែកកូនត្រីលែងចូលក្នុងទន្លេវិញ។