កណ្តាល ៖ ថ្ងៃពុធ ទី២៣ ខែធ្នូ ឆ្នាំ២០២០ លោក វរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានអញ្ជើញដឹកនាំកម្លាំងក្រោមឱវាទ ចុះសួរសុខទុក្ខសំណេះសំណាល នាំយកថវិកា និងសម្ភារៈមួយចំនួនរបស់មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ជូនដល់គ្រួសារអាវុធហត្ថឆ្លងទន្លេ ចំនួន ៣គ្រួសារ ៖
១- គ្រួសារឆ្លងទន្លេលោកអនុសេនីយ៍ត្រី ម៉ែន មុន្នីរ័ត្ន ជំនួយការមូលដ្ឋានស្រុកកណ្តាលស្ទឹង ទទួលបានថវិកា ចំនួន ១.៣៥៥០០០រៀល និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត ។
២- គ្រួសារឆ្លងទន្លេលោកអនុសេនីយ៍ត្រី កែវ សំអាត ជំនួយការវរៈ ទទួលបានថវិកា១.៣៥៥០០០រៀល និងសម្ភារៈមួយចំនួនទៀត។
៣ គ្រួសារឆ្លងទន្លេលោកអនុសេនីយ៍ត្រី សុខ វណ្ណេត សមាជិកមូលដ្ឋានស្រុកអង្គស្នួលទទួលបានថវិកា ១.៧៩៥០០០រៀលនិងសម្ភារៈមួយចំនួនទៀត។