កំពង់ស្ពឺៈ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ លោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានជួបសំណេះសំណាល សួរសុខទុក្ខ និងជូនដំណើរដល់ កងអនុសេនាធំចល័ត លេខ២៤។
នៅក្នុងការជូនដំណើរនោះដែរ លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានឧបត្ថមនៅទឹកប្រាក់ចំនួន ២លានរៀល ដល់កម្លាំងកងអនុសេនាធំ លេខ២៤ផងដែរ។
សូមបញ្ជាក់ថាកងអនុសេនាធំលេខ២៤ បានមកបំរើការងារអន្តរាគមន៏នៅក្នុងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានចំនួន ០៣ ខែមកហើយ ប្រកបដោយជោគជ័យ និងបានទទួលការគាំទ្រពីមហាជនគ្រប់ស្រទាប់ក្នុងខេត្ត ។