ព្រៃវែង៖ នៅវេលាម៉ោង ៨:៣០ នាទីព្រឹកថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២០ ដោយមានបទបញ្ជាពីលោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង កម្លាំងកងរាជអាវុធហត្ថខេត្ត រួមជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកព្រះស្តេច ខេត្តព្រៃវែង ដឹកនាំដោយលោក វរសេនីយ៍ទោ ផាត់ សុជោត ប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រៃវែង បានចុះអនុវត្តដីកាលេខ ៨៣៩/២០២០ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ របស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រៃវែង បានបង្គាប់ឲ្យឃាត់ខ្លួនជនសង្ស័យឈ្មោះ សាយ ម៉េងលី ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិចតុលោក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានឃាត់ខ្លួនតាមបណ្ដោយផ្លូវជាតិលេខ ៣១២ ត្រង់ចំណុចខ្លោងទ្វាវត្តប្របុសរលួយ ស្ថិតក្នុងភូមិបុសរលួយ ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានមន្ត្រីជំនាញកសាងសំណុំរឿងតាមនីតិវិធី។