You are currently viewing កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្ក្រាបការទន្ទ្រានយកដីរដ្ឋធ្វើកម្មសិទ្ធ

កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្ក្រាបការទន្ទ្រានយកដីរដ្ឋធ្វើកម្មសិទ្ធ

ពោធិ៍សាត់៖ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដឹកនាំដោយលោក វរសេនីយ៍ឯក ញឹម នី មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ សហការរជាមួយកម្លាំងអនុគណៈកម្មការថ្នាក់ខេត្តដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ដឹកនាំដោយ ឯកឧត្តម សាយ សុជាតិ អភិបាលរងខេត្ត បានចុះង្ក្រាបបទល្មើសកាប់ទន្រ្ទានព្រៃយកដីរដ្ឋធ្វើជាកម្មសិទ្ធ ចំនួន ២ទីតាំង នៅចំណុចភូមិឆាយលូក ឃុំប្រអូរសោម ស្រុកវាលវែង ដោយបានរុះរើរោង១ខ្នង, ដកហូតបង្គោលថ្ម៦ដើម, បង្គោលឈើ ១៣០ដើម, លួសបន្លា១០០ម៉ែត្រ, ខ្សែបន្ទាក់សត្វ២០ខ្សែ។
បច្ចុប្បន្នវត្ថុតាងប្រគល់ឲ្យស្នាក់ការបរិស្ថានអូរសោម។