You are currently viewing មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ ជួបសំណេះសំណាល និងជូនដំណើរដល់ កងអនុសេនាធំចល័តលេខ១៤

មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ ជួបសំណេះសំណាល និងជូនដំណើរដល់ កងអនុសេនាធំចល័តលេខ១៤

ព្រះវិហារៈ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ លោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានជួបសំណេះសំណាល សួរសុខទុក្ខ និងជូនដំណើរដល់ កងអនុសេនាធំចល័តលេខ១៤ ប្រចាំ
ខេត្តព្រះវិហារ ចំនួន៤៤នាក់ ដែលត្រូវផ្លាស់ប្តូរទៅកាន់ខេត្តសៀមរាប។ នៅក្នុងឱកាសនោះផងដែរ លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានឧបត្ថម្ភថវិកា ដល់កម្លាំងកងអនុសេនាធំចល័តទាំងអស់ ដោយក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន ១០ម៉ឺនរៀល ដោយឡែកមេគ ទទួលបាន
២០ម៉ឺនរៀល និងរងគទទួលបាន ១៥ម៉ឺនរៀលផងដែរ។
41

42

43

44