You are currently viewing កងរាជអាវុធហត្ថខេត្តកណ្តាល សហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង កងរាជអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបករណីគ្រឿង

កងរាជអាវុធហត្ថខេត្តកណ្តាល សហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង កងរាជអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបករណីគ្រឿង

កណ្តាល៖ ដោយអនុវត្តនូវភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ បង្ការ បង្ក្រាប និងសង្គ្រោះ ពិសេសប្រសាសន៍ដឹកនាំ ព្រមទាំងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលលោកតែងតែយកចិត្តទុកដាក់ដាស់តឿនក្រើនរម្លឹកដល់ មេបញ្ជាការគ្រប់កងឯកភាព ពង្រឹងការយកចិត្តទុកដាក់បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្ការ បង្ក្រាប រាល់បទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសគ្រឿងញៀន បទល្មើសលួចឆក់ ប្លន់ ឃាតកម្មជាដើម។

ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល ដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល និង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងមានកិច្ចសហការល្អពីអាជ្ញាធរមូលដ្ឋាន។
ជាក់ស្តែងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ មានករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវជាតិលេខ២១ ស្ថិតក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ កម្លាំងកងរាជអាវុធហត្ថក្រុងតាខ្មៅ បានឃាត់ខ្លួនជនសង្ស័យ ចំនួន ០១នាក់ ភេទប្រុស និងដកហូតវត្ថុតាងរួមមាន៖
១.ថ្នាំញៀន(ម៉ាទឹកកក) ចំនួន០២កញ្ចប់
២.ថ្នាំញៀនកាតាមីន(ខេ) ចំនួន ០៧កញ្ចប់
៣.ម៉ូតូ ០១គ្រឿង
៤.ទូរសព្ទ័ ០២គ្រឿង។

នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ កងរាជអាវុធហត្ថខេត្តកណ្តាល ដឹកនាំដោយតំណាងអយ្យកាសម្របសម្រួលនីតិវីធី សហការជាមួយអយ្យការរាជធានីភ្នំពេញ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបន្តឃាត់ខ្លួនជនសង្ស័យ បាន ចំនួន ០៣នាក់ទៀត ស្រី០១នាក់ នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ និងដកហូតវត្ថុតាងរួមមាន៖
១.ថ្នាំញៀន(ម៉ាទឹកកក) ចំនួន១៤កញ្ចប់,
២.ថ្នាំញៀនកេតាមីន(ខេ) ចំនួន ១០ កញ្ចប់,
៣.ថ្នាំគ្រវី (អ៊ិចស្តាស៊ី) ចំនួន០២គ្រាប់,
៤.ថ្នាំមេតំហ្វេតាមីន ០១គ្រាប់,
៥.ជញ្ជឹងសំរាប់ថ្លឹងសារធាតុញៀន ០២គ្រឿង,
៦.រថយន្ដ ០១គ្រឿង,
៧.ទូរសព្ទ័ដៃ ០៣ គ្រឿង,
៨.សម្ភារៈប្រើប្រាស់ វេចខ្ចប់មួយចំនួន និង ឯកសារពាក់ពន្ធ័មួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាលដើម្បីចាត់ការតាមផ្លូវច្បាប់។