ព្រៃវែង៖ នៅម៉ោង ៨ និង ០០នាទីព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ដោយមានបទបញ្ជា លោក ឧត្តមសេនីយ៍ ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកពារាំង សហការណ៍ជាមួយជំនាញការិព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោក វរសេនីយ៍ត្រី ហាស់ ហ៊ាង មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកពារាំង បានចុះអនុវត្តដីកាបង្កាប់ឱ្យចាប់ខ្លួនលេខ៧៩៤/២០២០ ចុះថ្ងៃទី៣០ ខែវិច្ឆិកា ២០២០ របស់សាលាដំបូងខេត្តព្រៃវែង (បានសំរេច) ឃាត់ខ្លួនជនសង្សយ័ ០១ នាក់នៅចំណុចភូមិទ្រា ឃុំកញ្ចំស្រុកពារាំង ឈ្មោះ ហម យ័ន ភេទប្រុស អាយុ៤៤ ឆ្នាំ ទីលំនៅភូមិទ្រា ឃុំកញ្ចំ ស្រុកពារាំង។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានមន្ត្រីជំនាញកសាងសំណុំរឿនបញ្ជូនទៅអយ្យការអមសាលាដំបូងរួច។