ភ្នំពេញ៖ ព្រឹកថ្ងៃចន្ទទី២៨ ខែធ្នូ ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងារអប់រំ ហ្វឹកហ្វឺន បណ្ដុះបណ្ដាល តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំក្រុមការងារពង្រឹងគុណភាពខ្លឹមសារ ឯកសារការងារហ្វឹកហ្វឺន បណ្ដុះបណ្ដាល បំប៉នវគ្គវិក្រឹតការ និងធ្វើបច្ចុប្បន្នភាពខ្លឹមសារពាក់ព័ន្ធមួយចំនួនក្នុងកងរាជអាវុធហត្ថ។