ភ្នំពេញៈ នៅវេលាម៉ោង១៧ និង២០នាទី ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញ បានធ្វើការឃាត់ជនសង្ស័យចំនួន០៨នាក់ ពាក់ព័ន្ធករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន ស្ថិតនៅចំណុចផ្ទះលេខB1 ផ្លូវរថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
បើតាមសំដីមន្ត្រីកងរាជអាវុធហត្ថ បានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យនេះ គឺធ្វើទៅបានដោយមាន ការសហការពីប្រជាពលរដ្ឋក្នុងការផ្តល់ ដំណឹង និងការខិតខំតាមដានរបស់កម្លាំងមូលដ្ឋានផងដែរ។
មន្ត្រីដដែលបានបន្តប្រាប់ទៀតថា កម្លាំងបានចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន៨២កញ្ចប់
០២.ទូរស័ព្ទដៃចំនួន ០១គ្រឿង
០៣. ជញ្ជីងថ្លឹងចំនួន ០១គ្រឿង
០៤. ម៉ូតូចំនួន ០២គ្រឿង
០៥. លុយខ្មែរចំនួន ៥ម៉ឺនរៀល
០៦. សំភារះសំរាប់វេចខ្ចប់ និងឧបករណ៏សេពគ្រឿងញៀនមួយចំនួន។
ជនសង្ស័យ និងវត្ថុតាង ត្រូវកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញ កំពុងសាកសួរ និងស្វែងរកតាមចាប់នូវបក្ខពួកបន្ថែម និងកសាងសំណុំរឿងបញ្ចូនបន្តតាមនីតិវិធី។