ភ្នំពេញ៖ រសៀលថ្ងៃអង្គារ ទី២៩ ខែធ្នូ ឆ្នាំ២០២០ នៅស្ដូបសួនសមិទ្ធផល សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម នៅវិមានឈ្នះ ឈ្នះ ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អមដំណើរលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងប្រតិភូអន្តរក្រសួង បានអញ្ជើញចុះត្រួតពិនិត្យស្ដូបសួនសមិទ្ធផល សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម នៅវិមានឈ្នះ ឈ្នះ ដែលបានសាងសង់រួចរាល់ជាស្ថាពរ។