You are currently viewing នាយ នាយរងអាវុធហត្ថទូទាំងប្រទេស ស្តាប់ប្រសាសន៍ សម្តេចតេជោ នាយករដ្ឋមន្ត្រី ថ្លែងសារពិសេស

នាយ នាយរងអាវុធហត្ថទូទាំងប្រទេស ស្តាប់ប្រសាសន៍ សម្តេចតេជោ នាយករដ្ឋមន្ត្រី ថ្លែងសារពិសេស

ភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ទី២៩ ខែធ្នូ ឆ្នាំ២០២០ ដោយយោងតាមបទបញ្ជារបស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថ ទូទាំង២៥រាជធានី-ខេត្ត បានទស្សនាទូរស្សន៍ និងស្តាប់ប្រសាសន៍ទាំងស្រុងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងសារពិសេសពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» និង «សមិទ្ធផលកើតពីនយោបាយឈ្នះ ឈ្នះ» តាមរយៈទូរទស្សន៍ជាតិកម្ពុជា និងបន្តផ្ទាល់តាមប្រព័ន្ធផ្សព្វផ្សាយនានានៅក្នុងប្រទេសផងដែរ។