ភ្នំពេញ៖ រសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ឯក ម៉ន សាម៉ុន មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍បូកសរុបលទ្ធផលសកម្មភាពការងារផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន ឆ្នាំ២០២០ និងទិសដៅការងារបន្តឆ្នាំ២០២១ ដោយការចូលរួមពីសំណាក់ នាយរងសេនាធិការ ស្នងការ ស្នងការរង និងនាយការិយាល័យចំណុះ ស្នងការដ្ឋានផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន កងរាជអាវុធហត្ថលើផ្ទែប្រទេស។