You are currently viewing ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញជួបសំណេះសំណាលជាមួយនាយ នាយរងអាវុធហត្ថខេត្តកណ្ដាល

ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញជួបសំណេះសំណាលជាមួយនាយ នាយរងអាវុធហត្ថខេត្តកណ្ដាល

កណ្តាល៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្តាល ព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលនៃគណ:អភិបាលខេត្ត បានអញ្ជើញសំណេះសំណាលជាមួយកងកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល ដោយមានការអញ្ជើញ ចូលរួមពីសំណាក់ប្រតិភូអមដំណើរ ទទួលស្វាគមន៍ដោយលោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល លោក លោកស្រីមេបញ្ជការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋាន កងរាជអាវុធហត្ថក្រុង-ស្រុក មេបញ្ជាការ កងអន្តរាគមន៍ នាយ នាយរងនិងពលទាហាន នៃកងរាជអាវុធហត្ថទូទាំងខេត្តជាច្រើនរូបទៀត។