ភ្នំពេញ ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខ ធ្នូ ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី, លោក ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន លោកស្រី ឧត្តមសេនីយ៍ទោ ហ៊ាង ឆវីមេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលេីផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារកសាងកម្លាំង និងជំនាញពាក់ព័ន្ធឆ្នាំ២០២០ ទិសដៅឆ្នាំ២០២១ ។ ពិធីនេះត្រូវបានធ្វើឡើងនៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ឧត្តមសេនីយ៍ ស្នងការ ស្នងការរង មេបញ្ជាការរងខេត្ត និងនាយការិយាល័យ ព្រមទាំងនាយអាវុធហត្ថតាមបណ្តារាជធានី–ខេត្តដែលមានការពាក់ព័ន្ធក៏បានចូលរួមក្នុងពិធីនេះតាមរយៈមធ្យោបាយប្រព័ន្ធបច្ចេកវិទ្យា (Video Conference) ផងដែរ៕