បាត់ដំបង៖ នៅរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង បានដឹកនាំមន្ត្រីក្រោមឱវាទ អញ្ជើញចុះសាកសួរសុខទុក្ខអាវុធហត្ថចំនួន០២គ្រួសារ ដែលទើបនឹងសម្រាលកូនគឺលោកស្រី អនុសេនីយ៍ទោ វ៉ើន ចាន់នី នាយការិយាល័យជួញដូរមនុស្ស ទទួលបានថវិកា១.០០០.០០០រៀល និងលោកស្រី វុធ ស៊ីឡែន ជំនួយការការិយាល័យផែនការ ទទួលបានថវិកា១.២០០.០០០រៀលផងដែរ។