You are currently viewing ពិធីប្រជុំបូកសរុបលទ្ធផលការងារប្រតិបត្តិការ និងជំនាញពាក់ព័ន្ធ ឆ្នាំ២០២០ ទិសដៅឆ្នាំ២០២១!

ពិធីប្រជុំបូកសរុបលទ្ធផលការងារប្រតិបត្តិការ និងជំនាញពាក់ព័ន្ធ ឆ្នាំ២០២០ ទិសដៅឆ្នាំ២០២១!

ភ្នំពេញ ព្រឹកថ្ងៃចន្ទ ទី០៤ ខែមករាឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ឯក ហុងវិណុល, លោក ឧត្តមសេនីយ៍ឯក ម៉នសាម៉ុន, លោក ឧត្តមសេនីយ៍ឯកអនសុខុនលោក ឧត្តមសេនីយ៍ឯកប៉ោវណ្ណៈ,​លោក ឧត្តមសេនីយ៍ឯកជាសារិននិងលោកស្រី ឧត្តមសេនីយ៍ទោ ហ៊ាង ឆវី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស​ និងលោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារប្រតិបត្តិការ និងជំនាញពាក់ព័ន្ធ ឆ្នាំ២០២០ ទិសដៅឆ្នាំ២០២១ ពិធីនេះត្រូវបានធ្វើឡើងនៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ឧត្តមសេនីយ៍ ស្នងការ ស្នងការរង នាយការិយាល័យ ព្រមទាំងនាយអាវុធហត្ថតាមបណ្តារាជធានីខេត្តដែលមានការពាក់ព័ន្ធក៏បានចូលរួមក្នុងពិធីនេះតាមរយៈមធ្យោបាយប្រព័ន្ធបច្ចេកវិទ្យា (Video Conference) ផងដែរ៕