You are currently viewing ជនសង្ស័យចំនួន០៣នាក់ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធករណីឆបោកប្រាក់ជាង ២០ម៉ឺនដុល្លា

ជនសង្ស័យចំនួន០៣នាក់ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធករណីឆបោកប្រាក់ជាង ២០ម៉ឺនដុល្លា

សៀមរាបៈ នៅវេលាម៉ោង១៤ និង០៥នាទី ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦ ជនសង្ស័យចំនួន០៣នាក់ត្រូវបាន កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងសៀមរាប ធ្វើការឃាត់ខ្លួន ពាក់ព័ន្ធករណីឆបោកប្រាក់។

ប្រភពពត៌មានពីមន្ត្រីកងរាជអាវុធហត្ថ បានឱ្យដឹងថា ការឃាត់ខ្លួននេះធ្វើឡើងទៅតាមពាក្យបណ្តឹង របស់ជនរងគ្រោះចំនួន០២នាក់ដែលមានឈ្មោះ លេង ឡាត់ ភេទប្រុស អាយុ៤៦ឆ្នាំ ទីលំនៅបច្ចប្បន្ន ភូមិព្រែកក្រូច ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង និងម្នាក់ទៀតឈ្មោះ ស៊ាច័ន្ទ ណារិទ្ធ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកស៊ី រស់នៅឃុំចំបក់ហែ ស្រុកពួក ខេត្តសៀមរាប។

មន្ត្រីដដែលបានបន្តទៀតថា បើតាមសំដីជនរងគ្រោះបានរៀបរាប់ប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យទាំង០៣នាក់នោះ បានមកបញ្ចុះបញ្ចូលអោយជនរងគ្រោះទាំង០២ និងជនរងគ្រោះផ្សេងទៀត អោយដាក់ប្រាក់បញ្ញើនៅក្រុមហ៊ុនរបស់ខ្លួន ដោយអះអាងថា ក្រុមហ៊ុនរបស់ខ្លួន ដាក់ប្រាក់បញ្ញើ ដោយបានអត្រាការប្រាក់ខ្ពស់។

មន្ត្រីដដែលបានបន្តទៀតថា ក្រុមហ៊ុនដែលបានបោកប្រាស់ប្រជាពលរដ្ឋនោះមានឈ្មោះ ក្រុមហ៊ុន វើលឡាយ ខូ អ៊ិល ធី ឌី ឬហៅថា ក្រុមហ៊ុន វី វ័នវើល៍។

បើតាមចម្លើយ របស់ជនសង្ស័យទាំង០៣នាក់នោះ បានសារភាពថា ពួកគេបានបោកប្រាស់អតិថិជន សរុបទាំងអស់ប្រហែលជាង១០០នាក់ហើយ ដែលសរុបជាទឹកប្រាក់ប្រមាណជាង២០ម៉ឺនដុល្លា។

មន្ត្រីដដែលឱ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះៈ
០១. ម៉ូវ សំណាង. ភេទប្រុស អាយុ៣១ឆ្នាំ មុខងារអនុប្រធានក្រុមហ៊ុន ស្នាក់នៅបណ្តោះអាសន្ន នៅក្នុងក្រុមហ៊ុន ស្ថិតនៅភូមិខ្នាសង្កាត់ជ្រាវ ក្រុងសៀមរាប
០២. លាន សារ៉ាត់ ភេទប្រុស អាយុ៤១ឆ្នាំ មុខងារលេខារបស់ក្រុមហ៊ុន ស្នាក់បណ្តោះអាសន្ន នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប
០៣. ឡាញ់ សុខា ភេទប្រុស អាយុ៣១ឆ្នាំ មុខងារជំនួយការក្រុមហ៊ុនស្នាក់នៅក្នុងក្រុមហ៊ុន
ភូមិខ្នា សង្កាត់ជ្រាវ ក្រុងសៀមរាប។

មន្ត្រីដដែលបានបន្តប្រាប់ទៀតថា កម្លាំងបានចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
០១. កុំព្យូរទ័លេបថប ចំនួន០៤គ្រឿង
០២. ម៉ាស៊ីនព្រិន ចំនួន០៣គ្រឿង
០៣. ទូរស័ព្ទដៃចំនួន០៣គ្រឿង
០៤. ក្រូណូដាក់ឯកសារចំនួន០៧
០៥. ឯកសារដែលពាក់ព័នឹងក្រុមហ៊ុនមួយចំនួន។

ជនសង្ស័យ ត្រូវកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប កំពុងសាកសួរបន្ថែម និងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។
សរ
សររ

សរររ

សររររ