ភ្នំពេញ៖ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃពុធ ទី០៦ ខែមករា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ ឯក សេង សុង, លោក ឧត្តមសេនីយ៍ ឯក ទៀវ ប៊ុនខេង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំបូកសរុបការងារជំនាញភស្តុភារ បច្ចេកទេស ប្រចាំឆ្នាំ២០២០ និងលើកទិសដៅឆ្នាំ២០២១ ដោយមានការចូលរួមពី លោក ឧត្តមសេនីយ៍ នាយរងសេនាធិការ ស្នងការ ស្នងការរង នាយការិយាល័យ ព្រមទាំងនាយអាវុធហត្ថតាមបណ្តារាជធានី-ខេត្តដែលមានការពាក់ព័ន្ធក៏បានចូលរួមកម្មពិធីនេះតាមរយៈមធ្យោបាយប្រព័ន្ធបច្ចេកវិទ្យា(Video conference)ផងដែរ៕