ព្រៃវែង៖ នៅព្រឹកថ្ងៃអង្គារ ទី៥ ខែមករា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនៈភាពការងារ កងរាជអាវុធហត្ថ ប្រចាំខែ ធ្នូ និងទិសដៅការងារ ខែមករា ឆ្នាំ២០២១។ ពិធីនេះក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ លោកវរសេនីយ៍ មេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង / ស្រុក និងប្រធានស្នាក់ការសន្តិសុខផងដែរ។