ពោធិ៍សាត់៖ នៅវេលាម៉ោង១៤ និង០០នាទី ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ ដឹកនាំដោយលោក វរសេនីយ៍ឯក ពុទ្ធ លី មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត បានសហការជាមួយកម្លាំងអនុគណៈកម្មការជាតិបង្ក្រាបបទល្មើសធនធានធម្មជាតិ ដឹកនាំដោយ ឯកឧត្តម គិត សុផា អភិបាលរងខេត្ត ចុះបង្ក្រាបបទល្មើសកាប់រុករានទន្រ្ទានព្រៃយកដីរដ្ឋធ្វើជាកម្មសិទ្ធនៅជើងភ្នំក្រឡឹង ចំណុចលេខ(០២៧០៩១៨-១៣៥៨០៥២) ភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយបានឃាត់ត្រាកទ័រកំពង់ឈូសឆាយដី១គ្រឿង និងឃាត់ខ្លួនជនសង្ស័យ ៣នាក់។
ជនសង្ស័យ និងត្រាក់ទ័រប្រគល់ឲ្យស្នាក់ការដែនជម្រកសត្វព្រៃភ្នំសំកុសដើម្បីចាត់ការបន្ត។