You are currently viewing ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន នាំយកវិការមូលនិធិអតីតមហាគ្រួសារ កងរាជអាវុធហត្ថ ៩លានរៀល និងសម្ភារៈមួយចំនួន ចូលរួមបុណ្យសព

ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន នាំយកវិការមូលនិធិអតីតមហាគ្រួសារ កងរាជអាវុធហត្ថ ៩លានរៀល និងសម្ភារៈមួយចំនួន ចូលរួមបុណ្យសព

ព្រៃវែង៖ នៅរសៀលថ្ងៃអង្គារ ទី៥ ខែមករា ឆ្នាំ២០២១ ដោយមានការយកចិត្តទុកដាក់ ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសចំពោះនាយ នាយរងកងរាជអាវុធហត្ថដែលចូលនិវត្តន៍ លោក នាយឧត្តមសេនីយ៍ បានបង្កើតមូលនិធិអតីតមហាគ្រួសារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីជួយដល់គ្រួសារអតីតអាវុធហត្ថចូលនិវត្តន៍។ ជាក់ស្តែង លោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងមន្រ្តីក្រោមឱវាទ បាននាំយកថវិកាមូលនិធិអតីតមហាគ្រួសារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន ៥.០០០.០០០៛ ( ប្រាំលានរៀល) និងថវិកា នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថខេត្តចំនួន ៤.០០០.០០០ រៀល ( បួនលានរៀល ) សរុបថវិកា ចំនួន ៩.០០០.០០០ រៀល ( ប្រាំបួនលានរៀល ) និងសម្ភារៈមួយចំនួនរួមមានអង្ករ ១០០ គីឡូក្រាម, មី ៥កេស , ២កេស ទឹកផ្លែឈើ ៥កេស ទឹកបរិសុទ្ធ ៥កេស ជូនដល់គ្រួសារសព លោក សំ សុន អតីតកងរាជអាវុធហត្ថខេត្តព្រៃវែង ចូលនិវត្តន៍ បានទទួលមរណៈភាពកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ដោយរោគគាពាធ នៅភូមិកណ្តាល ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង ។

r