ប៉ៃលិន៖ រសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ លោក វរសេនីយ៍ឯក ភិន ផុន មេបញ្ជាការរង តំណាងលោក ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន បានដឹកនាំក្រុមការងារអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្ត ចំនួន ១,០០០.០០០រៀល និងសារ៉ុងមួយ ក្រម៉ាមួយ ទៅប្រគល់ជូនភរិយា លោក វរសេនីយ៍ត្រី ហង្ស គឹមឆេន នាយការិយាល័យផែនការ កងរាជអាវុធហត្ថខេត្តប៉ៃលិន ដែលទើបនឹងសម្រាលកូន កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ ដល់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។