កោះកុង៖ នៅថ្ងៃពុធ ទី០៦ ខែមករា ឆ្នាំ២០២១ ក្រុមការងារបានចេញល្បាតដោយអូប័រ មានកម្លាំងអាវុធហត្ថ, មន្រ្តីបរិស្ថាន និងតំណាងអង្គការ (WA) សហការជាមួយមន្ត្រីឧទ្យាននុរក្សស្រុកបុទុមសាគរ បានធ្វើការរុះរើរោងសាងសង់ក្នុងព្រៃការពារចំនួន ០៣រោងស្ថិតនៅព្រែកកន្ទួត ឃុំអណ្ដូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង។