You are currently viewing ឧត្តមសេនីយ៍ត្រី កង សៅគុណ ចុះសួរសុខទុក្ខគ្រួសារអាវុធហត្ថទើបនឹងសម្រាលកូន

ឧត្តមសេនីយ៍ត្រី កង សៅគុណ ចុះសួរសុខទុក្ខគ្រួសារអាវុធហត្ថទើបនឹងសម្រាលកូន

ព្រះវិហារ៖ នៅរសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ បានដឹកនាំកម្លាំងក្រោមឱវាទ នាំយកនូវថវិកាចំនួន ៥០០,០០០រៀល ទឹកផ្លែឈើ០១កេស ទឹកបរិសុទ្ធ០១កេស និងទឹកដោះគោឆៅ០២យួរ ចុះសួរសុខទុក្ខគ្រួសារ លោក អនុសេនីយ៍ឯក ជេត វណ្ណៈ នាយការិយាល័យហ្វឹកហ្វឺន ដែលភរិយារបស់គាត់ទើបសម្រាលកូន កំពុងសម្រាកនៅគេហដ្ឋាន ស្ថិតនៅភូមិស្ថាពរ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ។