តាកែវ៖ នៅវេលាម៉ោង ០៩:០០នាទីនាទី ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ការិយាល័យប្រឆាំងការជួញដូរមនុស្ស ដឹកនាំដោយលោក វរសេនីយ៍ត្រី ចាន់ ជៀប អនុប្រធានមន្ទីរស្រាវជ្រាវ និងបង្រាបបទល្មើសដោយមានចំណារ បើកអង្កេតបឋមពីព្រះរាជអាជ្ញា សាលាដំបូងខេត្តតាកែវបានចុះបង្ក្រាបករណីរំលោភសេពសន្ថវៈលើអនីតិជនអាយុក្រោម១៥នៅចំណុចសាលាបឋមសិក្សាឈើទាលទងត្រាក្រុងដូនកែវខេត្តតាកែវ។
ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ស្វាយ សំអាត ភេទប្រុសអាយុ ៤៣ឆ្នាំនៅភូមិឈើទាលថ្គោល ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ។
បច្ចុប្បន្ន ការិយាល័យជំនាញប្រឆាំងការជួញដូរមនុស្សបានកសាងសំណុំតាមនីតិវិធី ។