រតនគិរី៖ វេលាម៉ោង ១៥:០០នាទី ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូយ៉ាដាវ ដឹកនាំដោយលោក វរសេនីយ៍ទោ សុខ មីន មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុក និងមានការចូលរួមពីលោកអភិបាលរងស្រុកអូរយ៉ាដាវ បានចុះស្រាវជ្រាវរុករកទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងភូមិសាស្ត្រស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដោយបានប្រទះឃើញម៉ូតូដឹកឈើចំនួន ២គ្រឿង ឈើ ចំនួន ២ទីតាំង ដែលជនមិនស្គាល់អត្តសញ្ញាណបានលួចដឹកយកមកលាក់ទុកបម្រុងដឹកយកទៅលក់នៅប្រទេសវៀតណាម បច្ចុប្បន្នវត្ថុតាងប្រគល់ជូនទៅឱ្យជំនាញរដ្ឋបាលព្រៃឈើចាត់ការបន្ត។