You are currently viewing នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលកំពុងធ្វេីចត្តាឡីស័ក​ចំនួន​ ៣៣នាក់

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលកំពុងធ្វេីចត្តាឡីស័ក​ចំនួន​ ៣៣នាក់

រសៀលថ្ងៃសៅរ៍ ទី០៩ ខែមករា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រធានក្រុមការងារចុះជួយស្រុករមាសហែកខេត្តស្វាយរៀងបានអញ្ជើញសំណេះសំណាលសួរសុខទុក្ខជាមួយប្រជាពលរដ្ឋដែលកំពុងធ្វេីចត្តាឡីស័កចំនួន៣៣នាក់នៅមណ្ឌលចត្តាឡីស័កំរិត២ថ្នាក់ខេត្តស្ថិតនៅភូមិក្រញូងឃុំមុខដាស្រុករមាសហែកខេត្តស្វាយរៀង​(អតីតការិយាល័យកសិកម្មស្រុករមាសហែកខេត្តស្វាយរៀង)​ ក្នុងឱកាសសំណេះសំណាលនោះផងដែរឯកឧត្តមបានឧបត្ថម្ភថវិកាដល់ប្រជាពលរដ្ឋដែលកំពុងធ្វេីចត្តាឡីស័ក៣៣នាក់ក្នុងម្នាក់ៗ១០០,០០០៛គ្រូពេទ្យ៨៧នាក់ក្នុងម្នាក់ៗ​  ៥០០,០០០៛កម្លាំងការពារសន្តិសុខ២៨នាក់ក្នុងម្នាក់ៗ៥០០,០០០៛និងថវិការថ្លៃអាហារសម្រាប់អ្នកធ្វេីចត្តាឡីស័កផងដែរសរុបថវិកា៨៣លានរៀល។