បាត់ដំបង៖ នៅវេលាម៉ោង ១០ និង ០០នាទី ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ កម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបាត់ដំបងបានអនុវត្តដីការបង្គាប់ឱ្យចូលខ្លួនលេខ ១០៧ដក.បខ ឆ្នាំ២០២០ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ របស់លោក ប៉ង់ចាន់ សុយុទ្ធារា ព្រះរាជ្ញារង អមសាលាដំបូងខេត្តបាត់ដំបង កម្លាំងបានចុះទៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងបានឃាត់ខ្លួនឈ្មោះ ចាយ យ៉ារី ភេទប្រុសអាយុ ៤៨ ឆ្នាំ មុខរបរធ្វើចំការ រស់នៅភូមិអូរសំរិលក្រោម ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង ពីបទរំលោភលើទំនុកចិត្ត។
បច្ចុប្បន្នមន្ត្រីជំនាញកងរាជអាវុធហត្ថកំពុងបន្តតាមនីតិវិធី។