កណ្តាល៖ ព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្តាល លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានអញ្ជើញដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចនិងវឌ្ឍនភាពការងារកងរាជអាវុធហត្ថប្រចាំឆ្នាំ២០២០ លើកទិសដៅការងារប្រចាំឆ្នាំ២០២១។