កំពង់ស្ពឺ៖ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកភ្នំស្រួច បានបង្ក្រាបករណីគ្រឿងញៀន នៅចំណុចភូមិទី៣ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយបានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះចាន់ សុភ័ក្រ្ក (ហៅសុខ) ភេទប្រុស អាយុ ៣០ឆ្នាំ ទីលំនៅភូមិបឹងវែន ឃុំបឹងវែង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កម្លាំងបានចាប់យកម្សៅក្រាមពណ៌សរចំនួន ២កញ្ចប់, ដែកកេះចំនួន ០៣, ទូរស័ព្ទដៃចំនួន ០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបន្តតាមនីតិវិធី។