You are currently viewing កម្លាំងអាវុធហត្ថខេត្តរតនគិរី សហការបង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តរតនគិរី សហការបង្ក្រាបបទល្មើសព្រៃឈើ

រតនគិរី៖ នៅវេលាម៉ោង ១៣ :៣០ នាទី ថ្ងៃអង្គារ ទី១២ ខែមករា ឆ្នាំ២០២១ ដោយមានការចង្អុលបង្ហាញពី លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូយ៉ាដាវ លោក វរសេនីយ៍ទោ សុខ មីន មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុក ដោយមានការចូលរួមពីលោក ស៊ឹម លីន អភិបាលរងស្រុកអូរយ៉ាដាវ បានចុះល្បាតទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងភូមិសាស្ត្រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ ជាក់ស្ដែងកម្លាំងបានចុះល្បាតរកឃើញវត្ថុតាងឈើ ប្រភេទលេខ០១ ( ស្រឡៅ ) ចំនួន ០៥ដុំ ដែលជនមិនស្គាល់អត្តសញ្ញាណបានលួចដឹកយកមកលាក់ទុកនៅក្បែរផ្លូវទៅចំការចន្ទីររបស់ប្រជាពលរដ្ឋ ត្រង់ចំណុចភូមិសោមគល់ ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដែលក្រុមឈ្មួញបម្រុងលួចដឹកយកទៅលក់នៅប្រទេសវៀតណាម។
បច្ចុប្បន្នវត្ថុតាងខាងលើកម្លាំង បានធ្វើការប្រគល់ជូនឱ្យជំនាញរដ្ឋបាលព្រៃឈើចាត់ការទៅតាមនីតិវិធី។