You are currently viewing តំណាង លោក ឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញចុះសាកសួរសុខទុក្ខគ្រួសារអាវុធហត្ថទើបនឹងសម្រាលកូន!

តំណាង លោក ឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញចុះសាកសួរសុខទុក្ខគ្រួសារអាវុធហត្ថទើបនឹងសម្រាលកូន!

កណ្តាល៖ នៅថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ២០២១ លោក វរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន មេបញ្ជាការរង តំណាងលោក ឧត្តមសនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានអញ្ជើញចុះសួរសុខទុក្ខសំណេះសំណាល នាំយកថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួន របស់មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្ត ជូនដល់គ្រួសារអាវុធហត្ថទើបនឹងសម្រាលកូនចំនួន ០២គ្រួសាររួមមាន៖
១.គ្រួសារលោក អនុសេនីយ៍ឯក ឡេង រដ្ឋការ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកលើកដែក ទទួលបានថវិកាចំនួន ១,៦៧៥,០០០រៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន ស្ថិតនៅក្នុងក្បាលជ្រោយឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។
២.គ្រួសារលោក អនុសេនីយ៍ទោ ណុប វ៉ាន់ថេត ជំនួយការ ការិយាល័យផែនការកងរាជអាវុធហត្ថខេត្ត ទទួលបានថវិកា ៩៧៥.០០០រៀល និងគ្រឿង ឧបភោគបរិភោគមួយចំនួន ស្ថិតនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះដែរ ក្រុមគ្រួសារទាំងពីរ បានសំដែងនូវសេចក្តីអំណរគុណ និងជូនពរដល់លោក ឧត្តមសេនីយ៍មេបញ្ជាការ ព្រមទាំងមហាគ្រួសារកងរាជអាវុធហត្ថទាំងអស់ សូមមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច។