ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែមករា ឆ្នាំ២០២១ នៅវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល)នៃបញ្ជាការដ្ឋានកងរាជអាវុធហ្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ ទោ តាត ចន្ថា នាយកវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល)បានអនុញ្ញាតឱ្យ លោក វរសេនីយ៍ត្រី វាំងសង់ ម៉ារ៉េស្គូ ប្រធានគំរោងសហប្រតិបត្តិការបារាំងចូលជួបពិភាក្សាការងារដោយមានការចូលរួមពីសំណាក់លោកនាយករង ប្រធានក្រុមយោធាចារ្យ ប្រធានមន្ទីរ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។