បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែមករា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខត្តបន្ទាយមានជ័យ និងសហការី បានអញ្ជើញចុះត្រួតពិនិត្យកម្លាំងបំពេញភារកិច្ចតាមមណ្ឌលចត្តាឡីស័កក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត និងនាំយកថវិកាមួយចំនួនចែកជូនដល់កម្លាំងទាំងបី និងប្រជាការពារ ដែលកំពុងបំពេញបេសកកម្មតាមមណ្ឌលចត្តាឡីស័កទាំង០៣នោះផងដែរ។