You are currently viewing កម្លាំងអាវុធហត្ថខេត្តត្បូងឃ្មុំ សហការបង្ក្រាបបទល្មើសធនធានធម្មជាតិ

កម្លាំងអាវុធហត្ថខេត្តត្បូងឃ្មុំ សហការបង្ក្រាបបទល្មើសធនធានធម្មជាតិ

ត្បូងឃ្មុំ៖ វេលាម៉ោង១៤.៣០នាទី ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ លោកអនុសេនីយ៍ឯក ផេង សុផល មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកតំបែរ បានដឹកនាំកម្លាំង ស្រុក និងស្នាក់ការសន្តិសុខ៧៣៨ សហការជាមួយអាជ្ញាធរ កម្លាំងរដ្ឋបាលព្រៃឈើ ចុះបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅចំណុចភូមិវាលតូច ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ឃាត់រថយន្តចំនួន១គ្រឿង ម៉ាកសាំងយ៉ុង ពណ៌ស ស្លាកលេខ ភ្នំពេញ 2AI. 6041(អ្នកបើករត់បាត់) ដឹកឈើ៖ នីវ ៦០សន្លឹក, គ្រោងទ្វា ១០ដើម, ទ្វា ៦វង់។ វត្ថុតាងបានប្រគល់ជូនទៅឱ្យជំនាញរដ្ឋបាលព្រៃឈើចាត់ការបន្ត