ព្រះសីហនុ៖ ព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ព្រះសីហនុ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ក្រោមការដឹកនាំលោកវរសេនីយ៍ទោ ឆេង វុទ្ធី នាយសេនាធិការ តំណាងលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ។ ពិធីនេះមានការអញ្ជើញចូលរួមពីនាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យជំនាញ មេបញ្ជាការ មេបញ្ជាការរងកងអនុសេនាធំចល័ត ព្រមទាំងនាយទាហាន នៃកងរាជអាវុធហត្ថខេត្ត ជាច្រើនរូបទៀត។