You are currently viewing អាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចម៉ូតូ

អាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចម៉ូតូ

(បន្ទាយមានជ័យ)៖ ក្រោយពីទទួលបានពាក្យបណ្ដឹង មានករណីលួចម៉ូតូមួយកើតឡើងនៅចំណុចភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចាត់តាំងកម្លាំងចុះធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ កែវ គា ហៅជ្រូក ភេទប្រុស អាយុ១៧ឆ្នាំ នៅវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ នៅចំណុចម្ដុំសាលាពីរជាន់ ស្ថិតក្នុងក្រុងប៉ោយប៉ែត ព្រមទាំងចាប់យកម៉ូតូ០១គ្រឿង។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង​បញ្ជូនទៅសាលាដំបូងខេត្ត​ចាត់ការតាមនីតិវិធី ចំណែកម៉ូតូត្រូវបានប្រគល់ឱ្យម្ចាស់ដើមវិញ៕