You are currently viewing កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឆែប ឃាត់ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឆែប ឃាត់ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា

ព្រះវិហារៈ នៅវេលាម៉ោង០៨ និង៣០នាទី ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឆែប បានធ្វើការឃាត់ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ស្ថិតនៅចំណុចក្រុមហ៊ុនចំការអំពៅរ៉ូយហ្វេង ស្ថិតនៅក្នុងភូមិពោធិទាប ឃុំម្លូរព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ។

ប្រភពពត៌ពីមន្ត្រីកងរាជអាវុធហត្ថ បានឱ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ សាយ សាន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មករសំណង់ របស់ក្រុមហ៊ុនខាងលើ។

មន្ត្រីដដែលបានបន្តប្រាប់ទៀតថា ជនសង្ស័យបាទប្រព្រឹត្តអំពើហិង្សា ដោយកាប់ ទៅលើជនរងគ្រោះ ឈ្មោះ ហង្ស សុផល ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកម្មករសំណង់ដូចគ្នា បណ្តាលអោយរបួសធ្ងន់។

ជនសង្ស័យ ត្រូវកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឆែប កំពុងសាកសួរ បន្ថែម និងកសាងសំណុំរឿង ដើម្បីបញ្ចូនបន្តតាមនីតិវិធី។
៤

៤៤

៤៤៤