កំពង់ចាម៖ ព្រឹកថ្ងៃអង្គារ ទី១៩ ខែមករា ឆ្នាំ២០២១ លោក វរសេនីយ៍ទោ សៅ សារិទ្ធិ មេបញ្ជាការរង តំណាងលោក ឧត្ដមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ចាម បានអញ្ជើញដឹកនាំប្រតិភូក្រោមឱវាទ ចូលរួមពិធីបុណ្យសពលោកអនុសេនីយ៍ទោ ឌុច សារ៉ាត់ អតីតនាយអាវុធហត្ថខេត្តកំពង់ចាម (សោធននិវត្តន៍) ដែលបានទទួលមរណភាព នៅថ្ងៃទី១៧ ខែមករា ឆ្ឆ្នាំ២០២១ ដោយរោគាពាធ។ ក្នុងឱកាសនោះដែរ លោកមេបញ្ជាការរង បាននាំយកថវិកាមូលនិធិអតីតមហាគ្រួសាររបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន ៥,០០០,០០០រៀល(ប្រាំលានរៀល) និងថវិកានាយ នាយរង អាវុធហត្ថខេត្តកំពង់ចាមចូលបុណ្យសព ចំនួន ៤,០០០,០០០រៀល(បួនលានរៀល) សរុបថវិកាចំនួន ៩,០០០,០០០រៀល(ប្រាំបួនលានរៀល) ប្រគល់ជូនដល់ក្រុមគ្រួសារសព ស្ថិតនៅភូមិសន្ទៃ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។