កណ្តាល ៖ នៅថ្ងៃអង្គារ ទី១៩ ខែមករា ឆ្នាំ២០២១ លោក វរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន មេបញ្ជាការរងខេត្ត តំណាងលោកឧត្តមសេនីយ៍មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានអញ្ជើញដឹកនាំកម្លាំងខេត្ត និងស្រុក ចុះសួរសុខទុក្ខសំណេះ សំណាល នាំយកថវិកា និងគ្រឿងឧបភោគបរិភោគមួយ ចំនួន របស់មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្ត ជូនដល់គ្រួសារអាវុធហត្ថមានជំងីនិងសម្រាលកូន ចំនួន 0៣គ្រួសារ រួមមាន៖
១.លោក អនុសេនីយ៍ឯក សុន ធី មេបញ្ជាការរងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកស្អាង មានជំងឺ ទទួលបានថវិកាចំនួន ១,៦៥,០០០០រៀល និងគ្រឿងឧបភោគបរិភោគមួយ ចំនួន។
២.គ្រួសារឆ្លងទន្លេ លោក អនុសេនីយ៍ត្រីឈឿង វ៉ាន់ឌី ជំនួយការមូលដ្ឋានស្រុកកោះធំ ទទួលបានថវិកា ១,៤៣៥,០០០រៀល ក្នុងនោះថវិការរបស់ស្រុក៦២.០០០០ រៀលនិងគ្រឿង ឧបភោគបរិភោគមួយចំនួន ស្ថិតនៅស្រុកកោះធំ។
៣.គ្រួសារឆ្លងទន្លេ លោក អនុសេនីយទោ ប៉ុន ថន ជំនួយការមូលដ្ឋានក្រុងតាខ្មៅបានទទួលថវិកាចំនួន១,២៦៥,០០០រៀល និងសម្ភារៈមួយចំនួនស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្ដាល។