កំពង់ស្ពឺ៖ នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំប្រតិភូអញ្ជើញចុះសាកសួរសុខទុក្ខ លោក អនុសេនីយ៍ឯក គង់ សំណាង មេបញ្ជាការរង មូលដ្ឋានកងរាជឣាវុធហត្ថស្រុកថ្ពង ដែលជួបគ្រោះថ្នាក់ចរាចរណ៍ ហើយកំពុងសម្រាកព្យាបាលនៅផ្ទះ ស្ថិតក្រោយសាលាបឋមសិក្សាភូមិថ្មី សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ជាមួយគ្នានោះលោក ឧត្តមសេនីយ៍បាននាំយកគ្រឿងឧបភោគបរិភោគរួមមានផ្លែឈើ,ទឹកបរិសុទ្ធ,ទឹកក្រូចនិងថវិកាចំនួន១,០០០,០០០រៀលផងដែរ ៕