ឧត្តរមានជ័យ៖ ព្រឹកថ្ងៃពុធទី២០ ខែមករា ឆ្នាំ២០២១ កម្លាំងមូលដ្ឋាន កងរាជអាវុហត្ថស្រុកអន្លង់វែង ដឹកនាំដោយលោក វរសេនីយ៍ទោ ងួន ទ្ធីរិទ្ធ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកអន្លង់វែង តំណាងលោក ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បាននាំយកសម្ភារៈ និងថវិកាចុះសួរសុខទុក្ខ លោក ជៀម គឹមអេង អាយុ ៦៨ឆ្នាំ អតីតសមាជិកកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ដែលចូលសោធននិវត្តន៍ និងមានជំងឺប្រចាំកាយ ស្ថិតនៅភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សម្ភារៈរួមមានអង្ករ ៥០គីឡូក្រាម, មីម៉ាម៉ា ១កេះ, ទឹកក្រូច ១កេះ, ម៉ុងចំនួន ២, ទឹកដោះគោឆៅ ២ឡូ, ទឹកសុទ្ធ ១៥យួរ, ស្ករសរ ១គីឡូក្រាម, ប្រេងឆា ១យួរ, ទឹកសាអ៊ីវ ២យួរ, ទឹកត្រី ២យួរ, ច្រាសដុះធ្មេញ ២, ថ្នាំដុះធ្មេញ ៤ប្រអប់, ថ្នាំពេទ្យមួយចំនួន និងថវិកាចំនួន៤១០,០០០៛។
វរសេនីយ៍ទោ ងួន ទ្ធីរិទ្ធ ចុះសាកសួរសុខទុក្ខ អតីតសមាជិកកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ
- Post author:Sery Vutha
- Post published:January 21, 2021
- Post category:ការងារក្រៅពីតួនាទីអាវុធហត្ថ / គោលនយោបាយ