រតនគិរី៖ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី បានអញ្ជើញជាអធិបតី ក្នុងពិធីបំពាក់ឋានន្តរសក្តិ ជូនដល់នាយទាហាន នៃកងរាជអាវុធហត្ថខេត្តរតនគិរី ដោយមានការអញ្ជើញចូលរួមពីសំណាក់មេបញ្ជាការរង នាយរងសេនាធិការ ប្រធាន-អនុប្រធាមន្ទីរ នាយការិយាល័យ និងមេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុក-ក្រុងផងដែរ។